Microsoft Excel គឺជា spreadsheet application ដែលបង្កើតឡើង ដោយក្រុមហ៊ុន
Microsoft សម្រាប់ដំឡើងនៅលើ Microsoft Windows និង Mac OS X។ Excel
សាកសមបំផុតសម្រាប់ការងារគណនេយ្យការធ្វើបញ្ជីរ តារាងផលិតផល
តារាងឈ្មោះសិស្ស និសិត្ស
និងការធ្វើរបាយការណ៍ជាដើម។ក្នុងលេខនេះក្រុមការងាររបស់
ទស្សនាវដ្ដីទីក្រុងពត៌មាន
វិទ្យាសូមធ្វើការបង្ហាញជូនពីសមត្ថភាពពិសេសនៃ Excel
មួយទៀតស្ដីពីការផ្លាស់ប្តូរទិន្នន័យក្នុង Row ទៅជា Column។
រូបភាពខាងក្រោមនេះសន្មតថាជាទិន្នន័យដែលត្រូវធ្វើការ Convert ៖
ដើម្បី Convert ទិន្នន័យនៅក្នុង Columns ទាំងពីរនេះទៅជា Rows សូមលោកអ្នកធ្វើការ Select រាល់ Cells ទាំងអស់ដែលយើងចង់ផ្លាស់ប្ដូរ ដោយចុចម៉ៅស្ដាំ( Right Click) លើ Selection រួចចុចលើពាក្យ Copy ឬចុច Ctrl+C ដូចរូប៖
ចំណុច
បន្ទាប់សូមចុចម៉ៅស្ដាំ( Right Click) ក្នុង Cell
ណាមួយដែលលោកអ្នកចង់ដាក់ទិន្នន័យនៅលើ Sheet រួចចុចលើពាក្យ Paste
Specialដូចរូបខាងក្រោម៖
ក្រោយមកសូមឆែក (Check) នៅក្នុងប្រអប់ដែលមានពាក្យថា Transpose ផ្នែកខាងក្រោម រួចចុចប៊ូតុង OK ជាការស្រេច។
ខាងក្រោម
នេះគឺជាលទ្ធផលដែលលោកអ្នកទទួលបាន ក្រោយពី
ប្រិយមិត្តបានចូលរួមអនុវត្តន៍ជាមួយនឹងក្រុមការងារនៃទស្សនាវដ្ដីទី
ក្រុងពត៌មានវិទ្យារបស់យើង៕