សួស្ដី ថ្ងៃនេះខ្ញុំឃើញកម្មវិធីមួយដែលបានប្រយោជន៍សម្រាប់ខ្មែរយើង ជាពិសេសអ្នកចាប់ផ្ដើមប្រើប្រាស់កុំព្យូទ័រដំបូងដែលមិនអាចខ្វះបាននោះគឺកម្មវិធីរៀនវាយអក្សរដែលគេហៅថាកម្មវិធី Typing ។
សម្រាប់អ្នកទើបរៀនប្រើកុំព្យូទ័រដំបូង ត្រូវរៀនវាយអក្សរអង់គ្លេសជាមុនសិន ដែលកម្មវិធីវាយអក្សរអង់គ្លេសល្អៗមានច្រើន ដែលយើងអាចរកបាននៅពេលទិញកុំព្យូទ័រ សូមឲ្យអ្នកលក់កុំព្យូទ័របញ្ចូលកម្មវិធីរៀនវាយអក្សរឲ្យ ។ តែអ្នកអត់មានកុំព្យូទ័រ និងអ្នកទើបមានកុំព្យូទ័រត្រូវឲ្យអ្នកចេះប្រើកុំព្យូទ័រស្រាប់ បញ្ចូលឲ្យ ។
កម្មវិធីសម្រាប់រៀនវាយអក្សរខ្មែរយូនីកូដគឺយើងតែងតែប្រើកម្មវិធី Khmer Unicode Typing ដែលបង្កើតឡើងដោយ Khmer OS ។ តែក្នុងអត្ថបទនេះខ្ញុំលើកយកកម្មវិធីថ្មីមួយ ដែលបង្កើតឡើងសម្រាប់វាយអក្សរខ្មែរយូនីកូដគឺ Khmer-Typing Khmer-Typing ត្រូវបានបង្កើតឡើងដោយក្រុមការងារសម្រាប់អង្គការក្រៅរដ្ឋាភិបាលមួយឈ្មោះថា ប៉ាស៊ឺរ៉ែលនុយមេរិច កម្ពុជា (មានន័យថា 'ស្ពានឌីជីថល') បេសកកម្មរបស់យើងគឺផ្តល់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈក្នុងផ្នែកឌីជីថលដល់មនុស្សក្រីក្រ ដែលមានវ័យក្មេងតាមរយៈសក្តានុពល និងឆន្ទៈរបស់ពួកគេ។
កម្មវិធីនេះមានជា WebApp អាចចូលប្រើប្រាស់តាម browser នានាតាមតំណអាសយដ្ឋានគេហទំព័រ https://khmer-typing.passerellesnumeriques.org/ ឬទាញយកជាកម្មវិធីសម្រាប់ដំឡើងក្នុងកុំព្យូទ័រ ឬទាញយកជាកម្មវិធីចល័តដែលប្រើប្រាស់ដោយមិនបាច់ដំឡើងក៏បាន ។

