កាលពីប្រកាសមុនខ្ញុំបានលើកពីការកែតម្រូវពណ៌មកបង្ហាញ
តែពេលនេះខ្ញុំនឹងបង្ហាញពីរបៀបប្តូរពណ៌(Color Replacement)
ដែលខ្ញុំលើកពីការប្តូរពណ៌ក្រូច(មើលរូប)នេះ មកបង្ហាញតែម្តង។






ប្រភព៖ HappyPhotoshop
- អ្វីដែលអ្នកត្រូវការដំបូងគឺរូចក្រូចមួយ សូមចុចលើអក្សរ ” ទាញយករូបក្រូច” ។ បន្ទាប់មកបើកវាចូលទៅក្នុងកម្មវិធី Adobe Photoshop របស់អ្នក ដោយចុច Ctrl+O រួចចុចលើប្រអប់ Open ។
- កិច្ចការបន្តគឺចុចលើរូប Brush រួចជ្រើសយក Color Replacement Tool (B) (មើលរូប) ។
- បន្ទាប់មកទៀតជ្រើសពណ៌ Foreground របស់អ្នក បន្ទាប់ចុច OK (មើលរូប) ។
- ក្រោយពីជ្រើស Foreground ហើយ យើងចាប់ផ្តើមធ្វើការផាត់ពណ៌តាមកន្លែងដែលយើងចង់បាន (មើលរូប) ។
- ធ្វើបែបនេះនៅកន្លែងផ្សេងទៀតដោយប្រើពណ៌ផ្សេងគ្នា បើអ្នកផាត់លើស អ្នកអាចធ្វើការលុបចេញ ដោយប្រើ History Brush Tool (Y) ព្រោះវាអាចធ្វើការលុបលើការផាត់ដោយមិនប៉ះពាល់ដល់រូប ។
- បើ Brush របស់អ្នកធំពេកអ្នកអាចបន្ថយវាទៅតាមទំហំដែលអ្នកចង់បាន (មើលរូប) ។
- ការផាត់ក្លែបក្រូចរួចរាល់ហើយ អ្នកអាចផាត់សំបកឬក្រូចផ្សេងទៀតដោយប្រើ Tools ដដៃលនេះ ។
បញ្ចាក់៖ Tool នេះអាចប្រើដើម្បីប្តូរតាមកន្លែងមួយៗ ដែលយើងចង់បាន ហើយវាប្តូរទៅតាមការផាត់របស់យើង ។ សម្រាប់ពណ៌ស និង ពណ៌ខ្មៅគឺពិបាកនឹងធ្វើការផ្លាស់ប្តូរណាស់ !អ្នកអាចផាត់ប្តូរពណ៌លើរូបផ្សេងទៀត មិនមែនត្រឹមតែរូបក្រុចនេះទេ ^^។
ប្រភព៖ HappyPhotoshop