ដូចអ្វីដែលប្រិយមិត្តបានជ្រាបហើយថាមកទល់ពេលនេះក្រុមហ៊ុន
Samsung មិនទាន់បានបញ្ចេញជាផ្លូវការនូវរូបរាង
និងលក្ខណសម្បត្តិបច្ចេកទេសរបស់ទូរស័ព្ទទំនើប Galaxy S5 នៅឡើយទេ
ប៉ុន្តែមានពាក្យចចាមអារ៉ាមទាក់ទងនឹងលក្ខណសម្បត្តិបច្ចេកទេស
រួមទាំងរូបភាពគំរូមួយចំនួនរបស់ Galaxy S5 ត្រូវបានចេញជាបន្តបន្ទាប់នៅលើបណ្ដាញអ៊ីនធឺណិត ។
ដោយឡែកកាលពីថ្ងៃម្សិលមិញនេះប្រភពពីគេហទំព័រ SamMobile បានបង្ហាញនូវវីឌីអូមួយទៀតដែលផលិតឡើងដោយប្រភពពី O2GuruTV បានបង្ហាញពីគំរូ Galaxy S5 ថ្មីមួយទៀតដែលមានអេក្រង់កោង ។ សូមបញ្ជាក់ថាក្រុមហ៊ុន Samsung មិនទាន់បានបញ្ជាក់ជាផ្លូវការថាទូរស័ព្ទទំនើបនិងចម្បង (flagship martphone) របស់ខ្លួននឹងត្រូវបញ្ចេញនៅថ្ងៃណា និងមានឈ្មោះជាផ្លូវការថាអ្វីនោះទេ ។ គួររំលឹកដែរថាក្រុមហ៊ុនអេឡិចត្រូនិកខ្នាតយក្សមួយនេះបានបញ្ចេញ នូវទូរស័ព្ទទំនើបដែលមានអេក្រង់រាងកោងមួយម៉ូដែលរួចហើយគឺ Galaxy Round និងថែមទាំងកំពុងតែដាក់លក់នៅលើទីផ្សារមួយចំនួន ។
ជាថ្មីម្ដងទៀតបើទោះបីជា Galaxy S5 មិនទាន់ត្រូវបានក្រុមហ៊ុន Samsung បង្ហាញជាផ្លូវការក៏ដោយក៏ពាក្យចចាមអារ៉ាមនិងការរំពឹងទុកពី លក្ខណសម្បត្តិបច្ចេកទេសរបស់ទូរស័ព្ទទំនើបមួយនេះត្រូវបានគេរំពឹងថា នឹងមានដូចខាងក្រោម៖
សូមទស្សនាវីឌីអូខាងក្រោម៖

- អេក្រង់ទំហំ 5-inch
- បច្ចេកវិទ្យាអេក្រង់ Super AMOLED
- កម្រិតភាពច្បាស់ 2,560 x 1,440 pixels
- CPU Octa-core 64-bit
- RAM 3 GB
- កាមេរ៉ាក្រោយទំហំ 16 MP (អាចថតវីឌីអូក្នុងកម្រិត 4k)
- ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 4.4 KitKat
- ថាមពលថ្ម 4,000mAh
- មានតួរធ្វើពីលោហធាតុ
សូមទស្សនាវីឌីអូខាងក្រោម៖