ជាទូទៅFacebook គឺជាបណ្ដាញសង្គមដែលធំជាងគេ
និងកំពុងពេញនិយមជាខ្លាំងនៅក្នុងសង្គមមនុស្សបច្ចុប្បន្នមិនថា
តែប្រទេសកម្ពុជាយើងឬប្រទេសផ្សេងៗនោះឡើយ ។
ដោយឡែកចំពោះការរៀបចំនូវគណនីផ្ទាល់ខ្លួនឲ្យមានភាពស្រស់ស្អាត
និងមានភាពទាក់ទាញគឺវាពិតជាសំខាន់ណាស់សម្រាប់អ្នកដែលប្រើប្រាស់បណ្ដាញសង្គមមួយនេះ ។
ចំពោះការរៀបចំគណនីឲ្យភាពស្រស់ស្អាត ការដាក់រូបទៅលើ Facebook Cover គឺជាផ្នែកមួយដែលចាំបាច់ត្រូវធ្វើការជ្រើសយករូបណាដែលស្រស់ ស្អាតទើបមើលទៅគួរឲ្យទាក់ទាញ ។ រីឯរូបស្រស់ស្អាតជាច្រើនគឺត្រូវបានឆ្លងកាត់តាមការរចនាដោយ ប្រើកម្មវិធីរចនារូបភាពមួយចំនួន តែប្រសិនបើអ្នកមិនចេះកម្មវិធីទាំងនោះគឺវាពិតជាពិបាកដើម្បី ទទួលបានរូបដ៏ស្រស់ស្អាតមួយ ។
ដោយហេតុថា រូបសម្រាប់ Facebook Cover ហាក់មានភាពសំខាន់ពេលនេះខ្ញុំសូមណែនាំនូវគេហទំព័រ CoverBud Designer ដែលជាប្រភេទកម្មវិធីនៅលើអ៊ីនធឺណិតអាចជួយអ្នកឲ្យបង្កើត នូវរូបភាពស្អាតៗសម្រាប់ Facebook Cover តាមរបៀបងាយៗជាមួយនឹងគំរូរូបភាពជាច្រើនដែលមានស្រាប់ ។ សូមបញ្ជាក់ថា កម្មវិធីនេះគឺត្រូវធ្វើការភ្ជាប់ទៅគណនី Facebook របស់អ្នកដើម្បីអាចទាញយករូបភាពដែលជា porfile មករចនា ។ ដូច្នេះ ថ្វីបើប្រភពបានបញ្ជាក់ថា នឹងមិនធ្វើការផ្សព្វផ្សាយចេញក្រៅនូវ profile របស់អ្នកដោយគ្មានការអនុញ្ញាត តែមិនអាចទុកចិត្តទាំងស្រុងនោះទេ សូមសម្រេចចិត្តឲ្យបានច្បាស់មុននឹងចូលទៅកាន់គេហទំព័រនេះ យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះការប្រើប្រាស់របស់អ្នកនោះ ទេ !
របៀបបង្កើត រូបភាពសម្រាប់ Facebook Cover ដោយ CoverBud Designer ៖

ទស្សនាវីឌីអូ៖
ប្រភពពីYouTube

- ចូលទៅកាន់គេហទំព័ររបស់ CoverBud Designer រួចចុចយក ‘Login with Facebook’ ឬចាំ Login តាមក្រោយ
- ជ្រើសរូបគំរូដែលអ្នកពេញចិត្តតាមរយៈ Popular ឬ Recent
- បន្ទាប់មកយកពាក្យ Customize >> Authorize Coverbud ដើម្បីភ្ជាប់ទៅកាន់គណនី Facebook របស់អ្នក >> Ok (សម្រាប់មិនទាន់ Login)
- ជ្រើសរើសរូបភាពសម្រាប់ផ្ទៃខាងក្រោយ >> NEXT
- បំពេញរូបទៅតាមប្រភេទគំរូដែលអ្នកចង់បាន >> NEXT
- កំណត់ពណ៌ទៅឲ្យស្ដាយរបស់រូប >> NEXT
- សរសេរអក្សរបញ្ចូល និងកំណត់ទំហំ ឬម៉ូដ
- បន្ទាប់មកយកពាក្យ PUBLISH >> Continue
- ដាក់ឈ្មោះឲ្យរូបភាព Facebook Cover របស់អ្នក >> Publish
- >> Apply Cover on Facebook ជាការស្រេច
ទស្សនាវីឌីអូ៖