ដោយសារតែមានកំណើននៃចំនួនអ្នកលេង Facebook សង្គម
អេឡិចត្រូនិចមួយនេះបានបន្ថែមនូវចំនីអារម្មណ៍ទៅលើប្រព័ន្ធ
ផ្សព្វផ្សាយរបស់ខ្លួនឲ្យកាន់តែសម្បូរបែប
ក្នុងនោះអ្នកប្រើប្រាស់បណ្តាញសង្គមនេះអាចមានលទ្ធភាពបង្ហោះ
និងចែករំលែកនូវវីឌីអូរបស់ខ្លួនទៅកាន់មិត្តភក្តិរបស់ខ្លួន
ហើយក៏អាចមើល និងទទួលយកនូវវីឌីអូទាំងនោះពីសង្គម Facebook នេះបានផងដែរ ។
ទន្ទឹមគ្នានេះដែរការកើនឡើងនៃការប្រើប្រាស់ឧបករណ៍ដំណើរការប្រព័ន្ធប្រតិបត្តិការ Android ក៏មានសន្ទុះកើនឡើង ដូចនេះការប្រើប្រាស់សង្គម Facebook នៅលើឧបករណ៍ទាំងនោះក៏តម្រូវការចាំបាច់សម្រាប់អ្នកប្រើប្រាស់ផងដែរ ។ ដោយឡែក ការទទួល ឬទាញយកវីឌីអូពីសង្គម Facebook ពិតជាមានភាព
ងាយស្រួលនៅពេលដែលយើងកំពុងប្រើប្រាស់ជាមួយនឹងកុំព្យូទ័រ
ប៉ុន្តែវាប្រហែលជាជួបនឹងការលំបាកនៅពេលដែលយើងប្រើប្រាស់ជាមួយឧបករណ៍
ដំណើរការ Android OS ។
ទស្សនាវដ្ដីអាន-ANT សូមធ្វើការណែនាំលោកអ្នកឲ្យប្រើប្រាស់នៅ application មួយគឺ Facebook Video-Downloader ដែលអាចឲ្យអ្នកប្រើប្រាស់ឧបករណ៍ដំណើរការ Android OS ងាយស្រួលក្នុងការទាញយកវីឌីអូពីបណ្តាញសង្គម Facebook របស់ខ្លួន ។ លោកអ្នកអាចទាញយកកម្មវិធីមកប្រើប្រាស់តាមរយៈគេហទំព័រ Play Store របស់ Google:
ក្រោយពេលដែលលោកអ្នកបានទាញយក និងដំឡើង application នេះហើយ លោកអ្នកអាចចូលទៅកាន់ application នេះ ដើម្បី log in ទៅកាន់ Facebook លោកអ្នកក្នុងការទស្សនា និងទាញយក វីឌីអូពីសង្គម Facebook របស់អ្នកបានយ៉ាងងាយស្រួល ។
លោកអ្នកអាចទទួលយកនូវវីឌីអូថ្មីៗ ដែលត្រូវបានបង្ហោះដោយមិត្តភក្តិរបស់លោកអ្នក ក៏ដូចជាវីឌីអូពីក្រុមនិងទំព័រដែលលោកអ្នកបាន like នៅក្នុងសង្គម Facebook ។ Application ខាងលើនេះបង្កភាពងាយស្រួលដល់អ្នកប្រើប្រាស់ដោយអាចឲ្យជ្រើសរើសនូវវីឌីអូណាមួយ រឺច្រើន ដើម្បី download ។ ជាងនេះទៅទៀតលោកអ្នកអាចកំណត់នូវគុណភាពរូបភាពរបស់វីឌីអូនៅពេលដែលលោកអ្នកចង់មើល និង download វីឌីអូទាំងនោះ ។ មិនត្រឹមតែប៉ុណ្ណោះលោកអ្នកក៏អាចកំណត់នូវទីតាំងដែលចង់រក្សាទុកនៅវីឌីអូដែលត្រូវបាន download ។
ប្រភពី អាន