ទោះបីជា iPhone 5s និង 5c ទើបតែចេញបានប្រហែលពីរខែ
យើងក៏នៅតែមិនភ្លេចតាមដានមើលថាតើ Apple
នឹងគ្រោងផលិតអ្វីសំរាប់ឆ្នាំក្រោយទៀតដែរ។
ជាលទ្ធផល ថ្មីៗនេះមានលេចលឺពត៌មានដែលផ្តល់ជូនដោយ Iskander Utebayev
ទាក់ទងនឹងគោលគំនិតនៃការគ្រោងចេញអេក្រង់មុខ 3 ។
ដូចដែរបានបង្ហាញក្នុងរូបភាពខាងក្រោម
គ្រោងនៃអេក្រង់មុខបីដែលបំរុងនឹងផលិតគឺអេក្រង់មុខបីដែល
អនុញ្ញាតិអោយដាក់ការបញ្ជាមួយចំនួននៅផ្នែកអេក្រង់មុខចំហៀងក្នុង
ចំនោមមុខទាំងបីបាន។ រូបរាងនៅរក្សាទំរង់សឹងតែដដែលដូចទៅនឹង iPhone
5s ។ ទោះជាយ៉ាងនេះក៏ដោយ វាមានភាគរយតិចតួចណាស់ដែលថា Apple
នឹងចេញនូវអេក្រង់ម៉ូដែលនេះ នាខែកញ្ញាក្រោយនេះ។ គួរបញ្ជាក់ផងដែរថា
វាក៏មានពាក្យចចាមអារាមពីក្រុមហ៊ុន Samsung ទាក់ទងនឹងការ design
អេក្រង់មុខបីនេះដែរនាពេលអនាគត។
តើនេះអាចជាហេតុផលមួយដែលធ្វើអោយក្រុម Apple
នឹងព្យាយាមចេញវាអោយបានលឿននាពេលអនាគតឬយ៉ាងណា
យើងនឹងតាមដានមើលទាំងអស់គ្នា។
Apple គ្រោង design អេក្រង់ 3 ជ្រុងសំរាប់ iPhone 6 (មានវីដេអីឃ្លឹប)
November 30, 2013
Tags