Samsung នឹងដាក់ចេញនូវទូរស័ព្ទទំនើប Galaxy S4 mini ដែលមានទំហំតូចជាងមុនចូលទៅក្នុងទីផ្សារសហរដ្ឋអាមេរិក នៅខែក្រោយនេះ។ វាមានអេក្រង់ 4.3អ៊ីញ ខណៈដែលអេក្រង់ S4 ជាធម្មតាមានទំហំ 5អ៊ីញ។ តែទោះជាយ៉ាងណា Galaxy S4 mini នៅតែមានអេក្រង់ធំជាង iPhone 5s ដែលចេញចុងក្រោយបំផុតដដែល។
គេពុំទាន់ឃើញមាននូវការប្រកាសអំពីតម្លៃរបស់ mini នេះទេ ក៏ប៉ុន្តែគេប៉ាន់ស្មានថាវាមានតម្លៃ $100
ជាមួយកិច្ចព្រមព្រៀងរយៈពេល 2ឆ្នាំ។ ក្រុមហ៊ុន Samsung
បានបញ្ជាក់ថាជាមួយនឹងការ Update កម្មវិធី វានឹងធ្វើអោយ mini
ស្គាល់គ្នាជាមួយនឹង Galaxy Gear ដែលជាប្រភេទនាឡិកាកុំព្យូទ័រ។
ប្រភពពត៌មាន៖ The EconomicTimes