សព្វថ្ងៃ Group
គឺជាផ្នែកមួយដែលកំពុងពេញនិយមយ៉ាងខ្លាំងនៅលើបណ្ដាញសង្គម
Facebook យ៉ាងណាមិញចំពោះអ្នកដែលប្រើ Facebook
ជាទូទៅយ៉ាងហោចណាស់ក៏មាន Group ពី១ ឬ ២ ឡើងទៅដែរ
ដូច្នេះវានឹងធ្វើឲ្យមានការរំខានកាន់តែច្រើនប្រសិនបើអ្នក
ឯទៀតធ្វើការ post នៅក្នុង Groups ទាំងនោះឥតឈប់ឈរ ។
ដោយឡែកលោកអ្នកក៏អាចរៀបចំនូវការជូនដំណឹងពី Groups
ទាំងនោះទៅតាមការចង់បានដោយខ្លួនឯងផងដែរ
ដូចជាកំណត់ឲ្យមានការជូនដំណឹងតែពេលមានមិត្តរបស់អ្នកចូលទៅ
post ឬមិនទទួលការជូនដំណឹងសោះ ឬក៏ដាក់ឲ្យទទួលគ្រប់ពេល
នៅពេលមាននរណាម្នាក់ post ទៅក្នុង Group នោះ ។
តាមរយៈនេះលោកអ្នកនឹងទទួលបានភាពកាន់តែងាយស្រួលក្នុងការទទួល
ដំណឹងពី Groups ណាមួយដែលអ្នកចូលចិត្ត និង Groups
ដែលអ្នកចង់ដឹងតែពីការ post របស់មិត្តអ្នក
ឬមិនចង់ដឹងឮអ្វីទាល់តែសោះពី Groups នោះ ។
ដូច្នេះដើម្បីទទួលបានដូចជាការរៀបរាប់ខាងលើ
សូមធ្វើទៅតាមណែនាំខាងក្រោម ។
របៀបកំណត់ការជូនដំណឹងពី Group មកកាន់គណនី Facebook របស់អ្នក ៖
របៀបកំណត់ការជូនដំណឹងពី Group មកកាន់គណនី Facebook របស់អ្នក ៖
- សូមចូលទៅកាន់គណនី Facebook របស់អ្នក
- ចុចសញ្ញារង្វង់មូលតូច(រាងជាក្រលាក់ៗ)នៅក្បែរ Home -> ចូលទៅកាន់ Privacy Settings
- រំកិលទំព័រចុះក្រោម រកពាក្យ Notifcations រូចចុចទៅលើពាក្យ “Edit” នៅខាងក្រោយនៃពាក្យ ‘Group activity‘ ដូចរូបខាងក្រោម
- បន្ទាប់មកអ្នកនឹងទទួលបានផ្ទាំងដូចរូបខាងក្រោម
- ដូចរូបខាងលើ សូមចុចទៅលើ
ប្រអប់ដែលស្ថិតនៅខាងក្រោយឈ្មោះនៃ Group
ណាមួយដែលអ្នកចង់ធ្វើការកំណត់រួចជ្រើសរើសយកនូវប្រភេទការជូន
ដំណឹងដូចជា :
- “All Posts” មានន័យថា ទទួលការជូនដំណឹងគ្រប់ពេលដែលមាន post ថ្មីៗនៅក្នុង Group មួយនោះ
- “Friends’s Posts” មានន័យថា ទទួលការជូនដំណឹងពី Group តែពេលមានមិត្តរបស់អ្នក post ប៉ុណ្ណោះ
- “Off” មានន័យថា គឺអ្នកមិនចង់ទទួលការជូនដំណឹងពី Group ទាំងស្រុងទោះបីជាមាននរណា post ក៏ដោយ
- នៅពេលដែលកំណត់ទៅលើ Group នីមួយៗរួចរាល់ហើយសូមចុចលើពាក្យថា Close ដែលនៅផ្នែកខាងក្រោមនៃផ្ទាំង Groups នោះជាការស្រេច