Samsung Galaxy S4
នឹងទទួលបានការ Upgrade
ជាមួយនឹងប្រព័ន្ធប្រតិបត្តិការចុងក្រោយបំផុតគឺ Android
4.3 Jelly Bean នៅក្នុងខែនេះ។ ក្នុងពេលឥលូវនេះ
មានការបែកធ្លាយវីដេអូនៃការធ្វើតេស្ត Firmware នេះ
លើទូរស័ព្ទ Smartphone Galaxy S ជំនាន់ទី4 ។ ចំពោះ Leaked Firmware
លើកនេះ វាមានលក្ចណៈដូចទៅនឹង Firmware
ដែលនឹងត្រូវសំរេចចុងក្រោយដែរ បានន័យថាវានឹងមិនមានការបន្ថែម
Feature ផ្សេងទៀតទេ។បើតាម SamMobile បានអោយដឹងថា
កម្មវិធីដែលនឹងមកដល់ថ្មីនេះ នឹងមានលក្ខណៈដូចនឹង ROM
នេះជាមួយនឹងការកែសំរួលលើ Bug មួយចំនួន
និងធ្វើអោយគុណភាពវាប្រសើរឡើងជាងនេះ។ ក្រុមហ៊ុន Samsung
រំពឹងថានឹងធ្វើការដាក់ចេញជាផ្លូវការនូវ Android 4.3
សំរាប់ទូរស័ព្ទ Galaxy S4 នៅប៉ុន្មានជាមួយ
រឺពីរសប្តាហ៍ខាងមុខទៀត។ បើទោះជាយ៉ាងនេះក្តី
ក្នុងពេលថ្មីៗយើងពុំទាន់ឃើញមានការអះអាងជាផ្លូវការណាមួយ
នៅឡើយទេ លើបញ្ហានេះ។
មិត្តអ្នកអានអាចចូលទៅរក Leaked Firmware Test តាម៖ Source
ប្រភពពត៌មាន៖ GsmArena