Microsoft ធ្លាប់បានប្រកាសជាសាធារណៈរួចមកហើយថា Windows 8.1
នឹងផ្ដល់ជូនដល់អតិថិជនដែលប្រើ Windows 8 ស្រាប់នឹងអាច upgrade
ឡើងទៅ Windows 8.1 ដោយឥតគិតថ្លៃ។ រីឯថ្ងៃនេះ
វិញក្រុមហ៊ុនបានប្រកាសតម្លៃប្រព័ន្ធប្រតិបត្តិការជំនាន់ថ្មីចុង
ក្រោយរបស់ខ្លួន Windows 8.1 នឹងលក់ចាប់ពីតម្លៃ ១២០ដុល្លារ ឡើងទៅ។
ក្រុមហ៊ុន Software យក្ស Microsoft បានផ្ដល់ជូនដល់អ្នកដែលប្រើប្រាស់ Windows 8 license ពីមុនអាចទាញយក Windows 8.1 បានដោយឥតគិតថ្លៃ ដោយឡែកប្រសិនប្រិយមិត្តធម្មតាចង់ជាវ DVD ពីហាងចែកចាយ ឬ download ពីគេហទំព័រ Microsoft ត្រូវចំណាយប្រាក់។ សម្រាប់អតិថិជនដែលកំពុងប្រើ Windows XP, Windows Vista ឬ Windows 7 នឹងត្រូវចំណាយ ១២០ដុល្លារ ខណៈដែលជំនាន់ Windows 8.1 Pro តម្លៃ ២០០ដុល្លារ (នៅសហរដ្ឋអាមេរិក) ហើយតម្លៃអាចខុសគ្នាទៅតាមទីផ្សារផ្សេងៗគ្នា។

ស្របគ្នានោះដែរ ក្រុមហ៊ុនបានបញ្ជាក់ថា សម្រាប់អ្នកប្រើ Windows 7 អាច update ឡើងទៅ Windows 8.1 បានតាមជម្រើសមានសម្រាប់ (buil-in updgrade) នៅលើWindows 7 ដែលត្រូវចំណាយពេលយូរបន្តិច ហើយកម្មវិធីមាននៅលើ Desktop នឹងត្រូវបានដំឡើងទៅជាកម្មវិធី Windows 8.1 ទាំងអស់។
Microsoft បានឱ្យដឹងថា Windows 8.1 មិនមែនឌីហ្សាញឡើងមកសម្រាប់ដំឡើងលើម៉ាស៊ីនប្រើ Windows XP ឬ Windows Vista នោះទេ តែក៏អាចដំឡើងបានដោយជាវជា DVD ជំនួសឱ្យការ update តាមអ៊ីនធឺណិតបាន។ សម្រាប់ប្រិយមិត្តដែលទិញកុំព្យូទ័រដំណើរការដោយប្រព័ន្ធ ប្រតិបត្តិការ Windows 8.1 ស្រាប់ក៏អាច update ឡើងទៅជំនាន់ Pro version ដោយទិញយក Windows 8.1 Pro Pack តម្លៃ ១០០ដុល្លារ ហើយបន្ថែម add-on Windows Media Center មានតម្លៃ ១០ដុល្លារ។
ស្របគ្នានេះដែរ ក្រុមហ៊ុន Software អាមេរិកដ៏ល្បីនេះ បានខិតខំជំរុញអតិថិជនដែលកំពុងប្រើ Windows XP ប្ដូរទៅប្រើ Windows 8.1 វិញ។ ក្រុមហ៊ុន នឹងបញ្ឈប់ការផ្ដល់ជូនកញ្ចប់ update និង security patch នៅថ្ងៃទី ៨ ខែមេសា ឆ្នាំ២០១៤ ខាងមុខ ដូច្នេះហើយទើបក្រុមហ៊ុនប្រញាប់ដាស់តឿនអតិថិជនរបស់ខ្លួន។