ហ្គេមសង្គ្រាមដើមផ្កាជាមួយខ្មោច (Plants VS Zombies) 
កាន់តែទទួលបានការពេញនិយមលេងកម្សាន្តពីសំណាក់មិត្តៗយុវវ័យ 
ជាពិសេសក្រោយពេលដែលហ្គេមកម្សាន្តនេះអាចលេងបាននៅលើ Android 
Device កាលពីពេលថ្មីៗនេះ។
 យុវជនជាម្ចាស់ Galaxy S3 មួយរូបឈ្មោះ ប៊ុន សត្យា 
បានឲ្យដឹងថា លោកបានទាញយក ហ្គេមសង្គ្រាមដើមផ្កាជាមួយខ្មោច 
មកដំឡើងលេងនៅក្នុងទូរសព្ទដែលដើរលើ Android 
គឺពិតជាមានភាពសប្បាយរីករាយខ្លាំងមែន 
ដោយអ្វីៗដូចទៅនឹងហ្គេមសង្គ្រាមដើមផ្កា និងខ្មោចនៅលើ iOS 
បេះបិទតែម្ដង។

លោកបានបន្តថា ៖” ខ្ញុំបានរង់ចាំហ្គេមនេះអស់ជាច្រើនខែមកហើយ ព្រោះតែចង់លេង មិនថាតែខ្ញុំទេ សូម្បីអ្នកផ្ទះរបស់ខ្ញុំក៏និយមលេងទាំងអស់គ្នាដែរ”។
ចំណែកកញ្ញាម្នាក់អង្គុយញុំាកាហ្វេ ជាមួយមិត្តភក្តិនៅហាង “Brown” ជិតផ្សាររាត្រី គឺកញ្ញា អា ជីង បានរាយរ៉ាប់ទាំងទឹកមុខស្រស់ស្រាយថា ៖ “ខ្ញុំមាន iPad និង Galaxy Note 2 មួយគ្រឿង ដោយតែងលេងហ្គេមសង្គ្រាមដើមផ្កា និងខ្មោចវគ្គ២នេះ នៅពេលទំនេរពីការសិក្សាដើម្បីបំបាត់ភាពអផ្សុក”។ កញ្ញាបានបន្ថែមថា ពិតជាសប្បាយចិត្តណាស់ពេលដឹងថា សេវាកម្មកម្សាន្តមួយនេះអាចលេងនៅលើ Android បាន ទោះបីជាភាសាចិនក៏ល្អដែរ ដោយសារតែកញ្ញាចេះចិនស្រាប់ ដូចនេះកញ្ញាមិនចាំបាច់យក iPad តាមខ្លួនទៀតទេ ពោលគឺយកតែ Note បានហើយ។
ឆ្លើយតប Sabay ទាំងទឹកមុខញញឹមស្រស់កញ្ញា លី លីនដា រៀបរាប់ថា ៖” ខ្ញុំមិនទាន់បានលេងវគ្គ ២ ទេ តែធ្លាប់លេងអា វគ្គ ១ កន្លងមក គឺមានភាពទាក់ទាញជាខ្លាំង”។ កញ្ញាបន្តថា៖ “ធ្លាប់លេងរហូតភ្លេចបាយភ្លេចទឹកជាមួយនឹងហ្គេមមួយហ្នឹងក៏មាន ដែរ”។
ជាមួយ ការដាក់ឲ្យទាញយករបស់ហ្គេមសង្គ្រាមដើមផ្កាជាមួយខ្មោចនៅលើ Android កញ្ញាជឿជាក់ថា ហ្គេមមួយនេះ កាន់តែភាពល្បីល្បាញខ្លាំងជាងមុនទៅទៀត។
ដើម្បីទាញយក Plants vs. Zombies វគ្គ ២ សូម ចុចត្រង់នេះ …
ដោយសប្បាយ