នៅមុនពេល Apple ចេញ iPhone 6 នៅឆ្នាំ២០១៤ ខាងមុខ
ហើយជាពេលដែលក្រុមហ៊ុនទើបប្រកាសសម្ពោធ iPhone 5S/5C
មិនបានមួយសប្ដាហ៍ផងនោះ ស្រាប់តែពេលនេះមានលេចឮលក្ខណៈសម្បត្តិ
Smartphone ដែលឃើញតែព័ត៌មាន
នៅមិនទាន់ឃើញរាងរៅពិតប្រាកដជំនាន់ទី ៨ របស់ Apple គឺ iPhone 6
បាត់ទៅហើយ។ តើនឹងមានលក្ខណៈសម្បត្តិអស្ចារ្យយ៉ាងណាទៀតបន្ទាប់ពី
iPhone 5S?
ឈ្មោះ iPhone 6 ត្រូវបានគេហទំព័រព័ត៌មានអន្តរជាតិជាច្រើនចុះផ្សាយតៗគ្នាជា បន្តបន្ទាប់។ ជាក់ស្ដែង គេហទំព័រកាណាដារបស់ក្រុមហ៊ុន Apple បានបង្ហើបថា ជំនាន់ថ្មីនេះទំនងលែងជា Smartphone ហើយតែជា Phablet ទៅវិញទេ ព្រោះទទួលបានការពង្រីកទំហំអេក្រង់។ បើតាមព្រឹត្តិបត្រព័ត៌មាន The Wall Street Journal បានទម្លាយថា Apple កំពុងធ្វើតេស្ត iPhone ថ្មីមានអេក្រង់ ៦អ៊ីញ។
មិនតែប៉ុណ្ណោះ គេហទំព័រកាណាដារបស់ Apple ដដែលបានឱ្យដឹងទៀតថា នឹងមានកម្មវិធីមួយចំនួនចេញថ្មី ដែលរួមមាន iMovie, Pages និង Kenote បំពាក់នៅលើ iPhone 6។ មិនត្រឹមតែអេក្រង់ ៦អ៊ីញធំជាងមុនទេ តែក៏មានថាមពលថ្មដល់ទៅ 2000mAh ច្រើនជាង iPhone 5S ដែលមានត្រឹម 1570mAh ទៀតផង។ មុខងារថ្មីមួយទៀតគឺ 5S ប្រើ iOS 7 ចំណែក iPhone 6 នឹងប្រើ iOS 8។ ចំណែកកាមេរ៉ាទំហំ 13MP ធំជាង iPhone 5S និង 5C ដែលមានទំហំត្រឹមតែ 8MP ពោលគឺដូច iPhone 5 សព្វថ្ងៃ ហើយ Memory ទំហំចាប់ពី 32GB ឡើងទៅដល់ 64GB៕