យើងទាំងអស់គ្នាភាគច្រើនតែងតែទទួល
បាន SPAM ជារៀងរាល់ថ្ងៃ អ្នកខ្លះទទួលបានច្រើនអ្នកខ្លះបានតិច ។
សូម្បីអ្នកទើបតែបានបង្កើតគណនីអ៊ីម៉ែលថ្មីក៏នឹងទទលបាន SPAM
បន្ទាប់ពីការបង្កើតគណនីអ៊ីម៉ែលនោះក្នុងរយៈពេលបានតែពីរទៅ
បីថ្ងៃប៉ុណ្ណោះ ។ ជាច្រើនលើកយើងតែងតែឆ្ងល់ថាពពួក SPAM
ទាំងអស់នឹងផ្ញើមកពីណា
ហើយហេតុអ្វីបានជាវាផ្ញើមកអ៊ីម៉ែលរបស់យើង?
ប៉ុន្តែចម្ងល់នេះនៅតែមិនអាចរកចម្លើយបាន ។
ដូច្នេះក្នុងប្រកាសនេះប្លកយុវជននឹងព្យាយាមផ្តល់នូវព័ត៌មានខ្លះ
ៗអំពី SPAM ទាំងអស់នោះ
ហើយនឹងប្រាប់អ្នកទាំងអស់គ្នាអំពីរបៀបការពារពីពពួក SPAM ។
តើ SPAM គឺជាអ្វី?
តើពួក Spammer អាចស្គាល់អាសយដ្ឋានអ៊ីម៉ែលរបស់ខ្ញុំដោយរបៀបណា?
3. ពេលដែលតំឡើងនូវសេវាកម្ម Online និងការដាក់បំពេញ feedback form ដើម្បីជាការប្រសើរយើងពុំគួរដាក់នូវអាសយដ្ឋានអ៊ីម៉ែលផ្ទាល់ខ្លួន របស់យើងនោះទេ យើងគួរតែបង្កើតនូវអ៊ីម៉ែលតំណាងមួយទៀតសម្រាប់ការប្រើប្រាស់សេវា កម្ម Online ឬក៏បំពេញនូវ feedback form ទាំងអស់នោះ ។
4. ពេលដែល Post នូវអាសយដ្ឋានទំនាក់ទំនងអ៊ីម៉ែលរបស់អ្នកនៅលើវែបសាយសាយរបស់អ្នក សូមប្រើទម្រង់ដូចនេះ: emailaddress [at] yoursite.com ដោយជំនួសពី emailaddress@yoursite.com ។ ការធ្វើរបៀបនេះវានឹងការពារអាសយដ្ឋានអ៊ីម៉ែលរបស់អ្នកពី Spambot ។
5. មិនគួរតបសារបោកបញ្ឆោត (Hoax Message) នោះទេ ។ ពេលដែលអ្នកទទួលសារបោកបញ្ឆោតសូមជៀសវៀងការបញ្ជូនបន្តទៅមិត្ត ភ័ក្តរបស់អ្នក ឧទាហរណ៍នៃសារបោកបញ្ឆោតអាចបង្កើតនៅឯវែបសាយនេះ http://www.hoax-slayer.com ។ ប្រសិនបើអ្នកពិតជាចង់បញ្ជូនបន្តទៅមិត្តភ័ក្តរបស់អ្នកមែននោះ ត្រូវប្រាដកថាអ្នកប្រើជម្រើស Bcc (ដែលពាក្យពេញថា Blind Carbon Copy) ដើម្បីផ្ញើអ៊ីម៉ែលនោះ ជម្រើសនេះនឹងលាក់បាំងនូវ ID របស់អ៊ីម៉ែលទាំងអស់ដែលបានបញ្ជូនទៅបន្ត ។
តើ SPAM គឺជាអ្វី?
Spam
គឺជាប្រព័ន្ធសារអេឡិចត្រូនិចបោកប្រាស់មួយ
(រួមបញ្ចូលទាំងប្រព័ន្ធផ្សាយព័ត៌មាន និងប្រព័ន្ធប្រៃណីយឌីជីថល)
ដែលផ្ញើទៅឱ្យអាសយដ្ឋានអ៊ីម៉ែលដែលពុំត្រូវបានស្នើសុំជាច្រើន
ដោយព្រៀវៗ ជាទូទៅភាគច្រើនត្រូវបានអនុញ្ញាតពី SPAM
គឺសារអេឡិចត្រូនិច SPAM ។
តើពពួក SPAM ទាំងអស់នោះមកពីណាដែរ?
Spam ទាំងអស់នេះគឺមកពី Spammer
មិនអាចមកពីអ្នកប្រើប្រាស់ ឬក៏ក្រុមហ៊ុនដែលស្រប
ច្បាប់ណាមួយផ្ញើ SPAM នោះឡើយ ។ ហើយ Spammer
ទាំងអស់នោះផ្ញើអ៊ីម៉ែលតែមួយគត់ទៅកាន់អាសយដ្ឋានអ៊ីម៉ែលរាបរយ
ផ្សេងទៀតក្នុងពេលតែមួយ (ពេលខ្លះអាចដល់រាប់ពាន
រាប់លានអាសយដ្ឋានអ៊ីម៉ែលឯណោះ) ។ ពួកគេអាចផ្ញើវាដោយផ្ទាល់
ឬក៏អាចប្រើ Spambot ផងដែរដើម្បីធ្វើដំណើរការ Spam ដោយស្វ័យប្រវត្តិ ។
ហេតុអ្វីពួក Spammer បង្កើត SPAM ទាំងអស់នោះ?
ពួក Spammer
គឺមានគោលដៅតែមួយគត់គឺការផ្ញើ Spam
(សារដែលពុំបានអនុញ្ញាតស្នើសុំជាមុន)
ទៅឱ្យមនុស្សជាច្រើនតាមដែលអាចធ្វើទៅបាន
ដើម្បីនឹងរកផលប្រយោជន៍អ្វីមួយ (ភាគច្រើនសំដៅរកប្រាក់ចំណេញ) ។
សម្រាប់ជាឧទាហរណ៍៖ ខ្ញុំបានបង្កើតនូវវែបសាយតូចមួយដើម្បីលក់
E-book ដែលនឹងផ្តល់ព័ត៌មានទាក់ទង់អំពីការសម្រក់ទម្ងន់ ។
ដើម្បីនឹងអាចលក់ E-book
ទាំងនោះខ្ញុំត្រូវការការផ្សាយពាណិជ្ជកម្មសម្រាប់វែបសាយរបស់ខ្ញុំ ។
ដោយជំនួសនៃការចំណាយលុយលើការឃោសនា
ខ្ញុំបានសម្រេចចិត្តបង្កើតនូវអ៊ីម៉ែលមួយ
ដែលបានសរសេរព័ត៌មានទាក់ទង់អំពីវែបសាយ
និងដាក់តំណភ្ជាប់មកកាន់វែបសាយរបស់ខ្ញុំ
ហើយផ្ញើអ៊ីម៉ែលនោះទៅកាន់ ១០០
អាសយដ្ឋានអ៊ីម៉ែលដែលនៅក្នុងបញ្ជីទំនាក់ទំនង់របស់ខ្ញុំ ។
ប្រសិនបើមនុស្សម្នាក់ក្នុងចំណោម ១០០
អ៊ីម៉ែលដែលខ្ញុំបានផ្ញើទៅនោះទិញ E-book របស់ខ្ញុំ
ខ្ញុំនឹងទទួលលុយបាន ១០ដុល្លារ
តែប្រសិនបើខ្ញុំផ្ញើអ៊ីម៉ែលទៅកាន់អាសយដ្ឋានអ៊ីម៉ែលចំនួន ១០០០
ខ្ញុំនឹងទទួលបានប្រាក់ចំណេញ ១០០ដុល្លា ប្រសិនបើផ្ញើទៅកាន់ ១លាន
ខ្ញុំនិងបានប្រាក់ចំណេញ ១០០០០០ដុល្លារ ។
ឥឡូវនេះខ្ញុំសង្ឃឹមថាអ្នកទាំងអស់ គ្នានឹងយល់ច្បាស់អំពី
Spam នេះ ។ ដូច្នេះដើម្បីនឹងរកលុយ ពួក Spammer
បានផ្ញើសារនៃការផ្សាយពានិជ្ជកម្មរបស់គេទៅមនុស្សជាច្រើនតាមដែល
អាចធ្វើទៅបានដោយគ្មានគោរពពីឯកជនភាពនៃអ្នកទទួលឡើយ ។តើពួក Spammer អាចស្គាល់អាសយដ្ឋានអ៊ីម៉ែលរបស់ខ្ញុំដោយរបៀបណា?
នៅលើប្រព័ន្ធអ៊ីនធ័រណិត
គឺជាកន្លែងដែលមានវែបសាយជាច្រើនដែលប្រមូលផ្តុំនូវ ID
របស់អ្នកប្រើប្រាស់អ៊ីម៉ែល ហើយគេលក់វាទៅឱ្យពួក Spammer
ក្នុងចំនួនដ៏ច្រើនសន្ធឹកសន្ធាប់ ។ ភាគច្រើនបំផុត
នៅពេលដែលមនុស្សបាន sign up សំបុត្រសារព័ត៌មានប្រចាំខែ
និងតំឡើងនូវសេវាកម្មនោះ
ហើយវាជាពេលដែលវែបសាយឆបោកទាំងអស់នោះទទួលបាន នូវអាសយដ្ឋាន
អ៊ីម៉ែលរបស់ពួកគេ ។ Spammer
ជាច្រើនបានប្រមូលនូវអាសយដ្ឋានអ៊ីម៉ែលដោយប្រើ Spambot ហើយ Spambotនោះប្រមូលអាសយដ្ឋានអ៊ីម៉ែលពីបណ្តាញអ៊ីនធ័រណិតដើម្បីនឹងបង្កើតជាបញ្ជីអាសយដ្ឋានអ៊ីម៉ែល ដូច្នេះ Spambot
ជាអ្នកលួបបណ្តាញ
ដែលអាចប្រមូលរួមគ្នានូវអាសយដ្ឋានអ៊ីម៉ែលពីវែបសាយ newsgroups,
forums, special-interest group (SIG) postings, chat-room conversations… ។
Spammer អាចនឹងប្រើល្បិចផងដែរនៃការបង្កើតអ៊ីម៉ែលបញ្ឆោត (Hoax Emails)
សម្រាប់ការប្រមូលនូវបញ្ជីនៃ ID អ៊ីម៉ែលដ៏ច្រើនសន្ធឹកសន្ធាប់
ជាឧទាហរណ៍ Spammer
ម្នាក់បានផ្ញើនូវអ៊ីម៉ែលបញ្ឆោតមួយដែលសរសេរថា៖
មនុស្សភាគច្រើនប្រាដកជាជឿលើសារនេះ
ហើយក៏ចាប់ផ្តើមបញ្ជូនសារបោកបញ្ឆោតនេះជាបន្តទៀតទៅគ្រប់ ID
អ៊ីម៉ែលទាំងអស់ដែលនៅក្នុងបញ្ជីទំនាក់ទំនងរបស់ពួកគេ ។
នេះហើយជាផ្លូវដែលអ៊ីម៉ែលសាយភាយយ៉ាងលឿនបំផុត
ហើយនៅទីបំផុតវាទៅដល់អ្នកបង្កើតសារ (Spammer) ពេលនោះ Spammer
ទទួលបាននូវបញ្ជីអាសយដ្ឋានអ៊ីម៉ែលដែលអាចប្រើប្រាស់បានដ៏ច្រើន
សន្ធឹកសន្ធាប់មួយនៅក្នុង Email Header ។
ពេលអ្នកទទួលបានប្រភេទនៃអ៊ីម៉ែលបោកបញ្ឆោតទាំងអស់នោះ
អ្នកប្រាដកជាឃើញដោយផ្ទាល់នៅក្នុង Email Header
របស់អ្នកដែលមានអាសយដ្ឋានអ៊ីម៉ែលយ៉ាងច្រើននៃអ្នកទាំងអស់ណាដែល
បានបញ្ជូនសារទាំងនោះបន្តគ្នា ។
ខាងលើនេះគឺជាវិធីដ៏មានប្រសិទ្ធិភាពដែលត្រូវបានប្រើប្រាស់
ដោយ Spammer ដើម្បីប្រមូលផ្តុំនូវអាសយដ្ឋានអ៊ីម៉ែល ។
តើ Spam ស្របនឹងច្បាប់ដែរទេ?
Spam គឺស្របនឹងច្បាប់យ៉ាងពេញលេញ ។
ពិតជាពិបាកនឹងបឈ្ឈប់ពួក Spamer ពីការប្រើ Spam ណាស់
ព្រោះថាពួកគេនឹងប្តូរពីសេវាកម្មបង្ហោះវែបសាយមួយទៅក្រុម
ហ៊ុនមួយផ្សេងទៀតបន្ទាប់ពីទទួលបានការហាមប្រាមពីក្រុមហ៊ុននោះ ។
វានឹងធ្វើឱ្យការអនុវត្តន៍
ច្បាប់មិនអាចធ្វើទៅបានដើម្បីចាប់ពួក Spammer ហើយប្តឹងពួកគេ ។
តើខ្ញុំអាចការពារគណនីអ៊ីម៉ែលខ្ញុំពី Spam ដោយរបៀបណាដែរ?
សូមធ្វើតាមវិធីសាស្រ្តណែនាំខាងក្រោមនេះអាចប្រើប្រឆាំងជាមួយអ៊ីម៉ែល Spam បាន៖
1.
ប្រើឧបករណ៍ទប់ស្កាត់ Spam សម្រាប់គណនីអ៊ីម៉ែលរបស់អ្នក ។
ប្រសិនបើអ្នកកំពុងប្រើប្រាស់សេវាកម្មអ៊ីម៉ែលដូចជា Gmail, Yahoo,
Hotmail…
គឺឧបករណ៍ទប់ស្កាត់ត្រូវបានដាក់ឱ្យប្រើប្រាស់ជាស្រេចហើយ ។
ឧបករណ៍ទប់ស្កាត់ Spam នីមួយៗមានវិធីទប់ស្កាត់ និងចាប់អ៊ីម៉ែល
Spam ហើយវានឹងយកចេញនូវអ៊ីម៉ែល Spam
ទាំងនោះទៅផ្ទុកក្នុងថតឯកសារ Spam ដោយស្វ័យប្រវត្តិ
វិធីនេះគឺរក្សាប្រអប់សំបុត្ររបស់កុំឱ្យមាន Spam ។
ទោះជាយ៉ាងណាក៏ដោយ អ៊ីម៉ែល Spam
មួយចំនួននៅតែមានជោគជ័យដើម្បីរកវិធីចូលទៅក្នុងប្រអប់សំបុត្រ
របស់អ្នក ។
2. កុំ post
អាសយដ្ឋានអ៊ីម៉ែលរបស់អ្នកនៅក្នុងវេទិកាសាធារណៈ (Public Forum)
ឆ្លើយតប Comment និង chat-rooms… ។
សូមដាក់អាសយដ្ឋានអ៊ីម៉ែលរបស់អ្នកចំពោះវែបសាយណាដែលគួរឱ្យទុក
ចិត្តមួយពេលដែលអ្នកបានជាវសំបុត្រសារព័ត៌មានប្រចាំខែ ។3. ពេលដែលតំឡើងនូវសេវាកម្ម Online និងការដាក់បំពេញ feedback form ដើម្បីជាការប្រសើរយើងពុំគួរដាក់នូវអាសយដ្ឋានអ៊ីម៉ែលផ្ទាល់ខ្លួន របស់យើងនោះទេ យើងគួរតែបង្កើតនូវអ៊ីម៉ែលតំណាងមួយទៀតសម្រាប់ការប្រើប្រាស់សេវា កម្ម Online ឬក៏បំពេញនូវ feedback form ទាំងអស់នោះ ។
4. ពេលដែល Post នូវអាសយដ្ឋានទំនាក់ទំនងអ៊ីម៉ែលរបស់អ្នកនៅលើវែបសាយសាយរបស់អ្នក សូមប្រើទម្រង់ដូចនេះ: emailaddress [at] yoursite.com ដោយជំនួសពី emailaddress@yoursite.com ។ ការធ្វើរបៀបនេះវានឹងការពារអាសយដ្ឋានអ៊ីម៉ែលរបស់អ្នកពី Spambot ។
5. មិនគួរតបសារបោកបញ្ឆោត (Hoax Message) នោះទេ ។ ពេលដែលអ្នកទទួលសារបោកបញ្ឆោតសូមជៀសវៀងការបញ្ជូនបន្តទៅមិត្ត ភ័ក្តរបស់អ្នក ឧទាហរណ៍នៃសារបោកបញ្ឆោតអាចបង្កើតនៅឯវែបសាយនេះ http://www.hoax-slayer.com ។ ប្រសិនបើអ្នកពិតជាចង់បញ្ជូនបន្តទៅមិត្តភ័ក្តរបស់អ្នកមែននោះ ត្រូវប្រាដកថាអ្នកប្រើជម្រើស Bcc (ដែលពាក្យពេញថា Blind Carbon Copy) ដើម្បីផ្ញើអ៊ីម៉ែលនោះ ជម្រើសនេះនឹងលាក់បាំងនូវ ID របស់អ៊ីម៉ែលទាំងអស់ដែលបានបញ្ជូនទៅបន្ត ។