ក្នុងមេរៀននេះខ្ញុំនឹងបង្ហាញអំពីរវីធី អាប់ឡូតឯកសារនៃគេហទំព័រយើងទៅកាន់សេវាបង្ហោះរបស់យើង។ នៅក្នុងមេរៀនមុខលោកអ្នកបានដឹងរួចមកហើយពីវិធីបង្កើតគេហទំព័រដោយមិនគិតថ្លែ។
ក្រោយពេលដែលយើងបានចុះឈ្មោះនៅក្នុងគេហទំព័រដែលផ្តល់នូវសេវាបង្ហោះ នានា
វារមែងតែងតែមាននូវ Username និង Password
ដែលវាជាមធ្យោបាយសំរាប់ឲ្យយើងធ្វើការដាក់នូវឯកសារនានា ទៅកាន់
វេបសាយរបស់យើង។មុននឹងអានអត្ថបទនេះ លោកអ្នកត្រូវមានចំនេះដឹង មូលដ្ឋានដូចជា
តើអ្វីជា កម្មវិធី FTP? តើអ្វីជាដូមេន និង សេវាបង្ហោះ?
តំរូវការក្នុងប្រតិបត្តការនេះ
• ភ្ជាប់អ៊ីនធឹណេត
• កម្មវិធី FTP Client
• Domain Name
• Username & Password
នៅក្នុងប្រតិបត្តការនេះខ្ញុំសូមលើកយក ដូមេន និងសេវាបង្ហោះដែលខ្ញុំបានចុះឈ្មោះ កាលពីមេរៀនមុនមក ធ្វើការបង្ហាញដែលមានដូចតទៅ៖
១. លោកអ្នកត្រូវទាញយក ហើយតម្លើងកម្មវីធី FTP Client ជាមុនសិន។ ខ្ញុំសុំផ្តល់យោបល់ឲ្យអ្នកប្រើ កម្មវិធី File Zilla Client
២. បើកកម្មវិធី => File => Site Manager
៣. ចុចលើប៊ូតុង New Site
៤. ដាក់ឈ្មោះគេហទំព័ររបស់លោកអ្នក ហើយចុច Enter ឧទាហរណ៏ sovanarith.tk
៥. សូមមើលមកខាងស្តាំ នៅក្នុង General Tab បំពេញព័ត៍មានដូចខាងក្រោម៖
Host: yourhostname (ឧទាៈ sovanarith.tk)
Logon Type: Normal (ត្រូវប្តូរពី Anonymous មកជា Normal)
User: Yourusername (មាននៅក្នុង សេវាបង្ហោះរបស់អ្នក)
Password: YourPassword (មាននៅក្នុង សេវាបង្ហោះរបស់អ្នក)
៦. បំពេញរួចចុចប៊ូតុង Connect ហើយរងចាំបន្តិច រហូតដល់ពេលដែលចេញសារបញ្ជាក់ថា
វាធ្វើការភ្ជាប់ដោយជោគជ័យ (Directory Listing Successful)ដែលស្ថិតនៅ
ផ្នែកខាងលើ គេបង្អស់ ដូចរូបខាងក្រោម៖
៧. បន្ទាប់មកទៀតលោកអ្នកអាចចាប់ផ្តើម អាប់ឡូត
ឯកសារនៃគេហទំព័ររបស់លោកអ្នកបានហើយ។ មុននឹងអាប់ឡូត
ខ្ញុំសុំណែនាំតិចតួចសំរាប់អ្នកដែលចាប់ផ្តើមប្រើដំបូង
(បើលោកអ្នកចេះប្រើហើយសូមរំលង ជំហាននេះ)
ផ្នែកខាងឆ្វេងគឺជាទីតាំងដែលស្ថិតនៅក្នុងម៉ាស៊ីនកុំព្យូទ័រយើងផ្ទាល់តែម្តង
ទាំងខាងលើនិងខាងក្រោម
ចំណេកឯផ្នែកខាងស្តាំគឺជាទីតាំងដែលស្ថិតនៅក្នុងម៉ាស៊ីនមេ (Server)
ដែលផ្តល់នូវទំហំឲ្យយើងទុកគេហទំព័រ (Hosting)។
៨. សូមលោកអ្នកចូលទៅថតខាងស្តាំ ដែលមានឈ្មោះថា Public_html
ដែលជាថតមួយសំរាប់ដាក់នូវឯកសារដែលនឹងត្រូវបង្ហាញនៅក្នុងវេបសាយ (វាអាស្រ័យនឹង
គេហទំព័រដែលផ្តល់សេវាបង្ហោះរបស់លោកអ្នក)។
បញ្ជាក់៖ សូមរកមើលព័ត៍មានដែលមាននៅក្នុងសេវាបង្ហោះលោកអ្នក
សំរាប់កន្លែងសំរាប់អាប់ឡូតនេះ។ ជាធម្មតាវាតែងតែមានទិន្នន័យគំរូ
លោកអ្នកអាចទាញយកទុកមើល ឬ លុបចោល ហើយចាំអាប់ឡូតថ្មីក៏បាន។
៩. ក្រោយពីបានចូលទៅក្នុងថត Public_html រួចហើយ បន្ទាប់មក
លោកអ្នកគ្រាន់តែទៅរកឯកសារណាដែលលោកអ្នកចង់ អាប់ឡូត ចូលក្នុងគេហទំព័រ
ដោយគ្រាន់តែរុករកនៅផ្នែកខាងឆ្វេង ហើយធ្វើការជ្រើសរើស ឯកសារនោះទាំងអស់
(Select All) ហើយយកពាក្យ Upload ឬក៏ ចាប់ទាញដាក់ក្នុងថត (Public_html)
នោះក៏បាន។