លោកអ្នកដែលប្រើប្រាសនូវគណនី Facebook ធ្លាប់ដឹងមកហើយថា Group គឺជាចំណែកមួយរបស់ Facebook ដែលផ្ដល់ឲ្យអ្នកប្រើទាំងអស់អាចចូលរួមចងជាសម្ព័ន្ធមិត្តនិង ទំនាក់ទំនងគ្នាជាក្រុមបានយ៉ាងប្រសើរ តាមរយៈការបង្កើតជា Group នេះ ។ ហើយការបង្កើត Group នេះក៍អាចអោយយើង អាចចែករំលែកចំណេះដឹងរបស់យើង តាមរយៈ Group នេះផងដែរ៕ ដូចជាក្រុមមួយនៅក្នុង Facebook គឺក្រុម គេហទំព័រយល់ចិត្ត ដែលធ្វើការចែករំលែក ចំណេះដឹងផ្នែកពត៍មានវិទ្យា សម្រាប់អ្នក ប្រសិនបើអ្នកមានបញ្ហា ទាក់ទងនឹង ផ្នែកពត៍មានវិទ្យាអ្នកអាច សាកសួរ និង ស្វែងរក ដំណោះស្រាយនៅក្នុងក្រុមនេះបាន ៕
តែអ្វីដែលជាបញ្ហាគឺថាមាន Group ជាច្រើនដែលត្រូវបានគេបង្កើតឡើងហើយទាញអ្នកឲ្យចូលទៅ Group ដោយមិនដឹងខ្លួន និងមួយទៀតគឺ Group ដែលបង្កភាពស្មុគស្មាញដល់អ្នកដោយការរំខានផ្សេងៗដែលមាននៅទី នោះ ។ ដូច្នេះប្រសិនបើអ្នកវចង់ចាកចេញពី Group សូមធ្វើទៅតាមរបៀបខាងក្រោម ។
០១. របៀបចាកចេញពី Group(Facebook)៖
០២. ចូលទៅកាន់គណនី Facebok របស់អ្នក
០៣. ចូលទៅកាន់ Group ណាមួយដែលអ្នកចង់ចាកចេញ
០៤. ចុចលើសញ្ញា Setting និង ចុចលើពាក្យ “Leave Group” ដូចរូប
០៥. សូមចុចលើ button ដែលមានពាក្យ “Leave Group” ដូចរូប
០៦. នោះអ្នកនឹងអាចចាកចេញពី Group បានជាស្ថាបពរ
សូមបញ្ជាក់ចំពោះផ្ទាំងរូបមានសញ្ញាគូសគ្រីសក្នុងប្រអប់មាន ន័យថាជាការបង្ការដើម្បីកុំឲ្យអ្នកផ្សេងអាចទាញអ្នកចូល Group ដែលអ្នកចាកចេញបានទៀត ។ តែអ្នកអាចចូលរួម Group វិញបានដោយខ្លួនអ្នកដោយគ្រាន់តែស្វែងរកឈ្មោះ Group នោះរួចធ្វើការ Join Group សារជាថ្មី ៕