ឡូយ៩ មានបញ្ចាំងជូនតាមរយៈ ទូរទស្សន៍ CTN រាល់ថ្ងៃអាទិត្យ ម៉ោង ៨:០០ល្ងាច និងចាក់ផ្សាយឡើងវិញរាល់ថ្ងៃ អង្គារ ម៉ោង៤:៣០ល្ងាចក្នុងកញ្ចក់ទូរទស្សន៍ MyTV ។ តាមវិទ្យុ ១០៣FM និងគេហទំព័រ www.loy9.com.kh។
កម្មវិធី ឡូយ ៩
ខ្ញុំចូលចិត្ត និងចាប់អារម្មណ៍ចំពោះកម្មវិធីនេះខ្លាំងណាស់ព្រោះឃើញថាល្អ ប៉ុន្តែនៅតែឆ្ងល់ថា ហេតុអ្វីបានជាគេដាក់ឈ្មោះកម្មវិធីនេះថា ឡូយ៩? បើតាមខ្ញុំវិភាគមើលតាមពាក្យ និងអត្ថន័យប្រហែលជាពិបាកស្ដាប់ណាស់មើលទៅ។ ពាក្យ ឡូយ នេះតាមពិតទៅប្រហែលជាកើតចេញពីពាក្យភាសាវៀតណាម គឺ ឡូយថូយ ចំណែកក្នុងន័យភាសាខ្មែរ៖
ឡូយ ( គុ. ឬ កិ. វិ. ) ពាក្យសាមញ្ញទំនើបថ្មីប្រើកាត់ខ្លីមកពីពាក្យ ឡូយថូយ សំដៅសេចក្ដីថា “ផ្តាស, ផ្ដេសផ្ដាស” : មនុស្សឡូយ, គំនិតឡូយ; កុំឡូយពេក ! (ម. ព. ឡូយថូយ ផង) ។
ផ្ដេសផ្ដាស ជើង ដ ( និ. ជា គុ. ឬ កិ. វិ. ) ដែលខ្ជីខ្ជា, ឥតសណ្ដាប់ធ្នាប់, ខុសផ្លូវខុសគន្លង, ខុសរបៀប, ខុសច្បាប់, តាមតែប្រទះ : សម្ដីផ្ដេសផ្ដាស, ការផ្ដេសផ្ដាស; និយាយផ្ដេសផ្ដាស, ធ្វើផ្ដេសផ្ដាស ។
ចំណែកលេខ ៩ តាមមនុស្សគ្រប់គ្នាធ្លាប់និយាយលេងសើចតែងប្រើលេខ ៩ មកនិយាយក្នុងន័យបង្អាប់ជាដើមដូចជា ឌឺ៩ ឧទារហណ៍ដូចជាការលេងបៀ ប៉ក់ក្ដាំងបាន ៩គ្រាប់ មានន័យថាអស្ចារ្យ។ មួយទៀត លេខ ៩ ដំណាងអោយថា មិនគ្រប់១០ បែបនេះគឺក្នុងន័យ មនុស្សមិនគ្រប់ ១០ បានត្រឹម៩គឺនៅស្ទើរ ជាដើម។
ដូច្នេះហើយ សរុបអត្ថបទតាមពាក្យថា ឡូយ៩ បើគិតៗទៅគឺ ផ្ដេសផ្ដាស់ឥតសណ្ដាប់ធ្នាប់និងមិនគ្រប់១០។ នេះគ្រាន់តែជាការគិតវិភាគតាមគំនិតខ្ញុំផ្ទាល់តែប៉ុណ្ណោះ ហើយគ្មានបំណងចង់បង្អាប់ឬ និយាយអ្វីប៉ះពាល់នោះទេ ហើយបើបងប្អូនណាដឹង សូមមេត្តាជួយពន្យល់ផង។