Template របស់ប្លកប្រៀបដូចជាសំលៀកបំពាក់របស់ប្លក 
ដែលវាមិនខុសគ្នារវាង Theme របស់ប្រព័ន្ធដំណើរការ Windows 
ដែលជួយអោយមានរូបរាងផ្សេងៗគ្នាទៅតាមចំណូលចិត្តអ្នកបង្កើត 
និងអ្នកប្រើប្រាស់។ Blogspot 
បានអនុញ្ញាតិអោយអ្នកប្រើប្រាស់អាចកែប្រែ បញ្ចូលកូដទៅក្នុង Template
 ឬក៏ប្ដូរថ្មី ដែលអ្នកប្រើអាចរកបានដោយ Free ឬ គិតលុយ។
 របៀប Backup, Restore Template របស់ប្លក៖
     មូលហេតុដែលត្រូវធ្វើការ Backup មកពីយើងត្រូវរក្សាទុក 
Template ដែលកំពុងប្រើទុក មុននឹងបញ្ចូលកូដ (Code) 
ផ្សេងបង្ការក្រែងលោមានការថ្លោះធ្លោយដោយសារការបញ្ចូលកូដខុស
នានាចូលទៅក្នុង Template។ សូមមើលខាងក្រោមនេះ៖- ចូលទៅក្នុងគណនី Blogger របស់អ្នកតាម www.blogger.com
- ចូលទៅកាន់ Template >> Backup / Restore (សូមមើលរូបខាងក្រោម)
- នោះលោកអ្នកនឹងឃើញផ្ទាំងអោយអ្នកចាត់ការជាមួយ Template
- Download full template : ចុចដើម្បីទាញយក Template ទុកក្នុងកុំព្យូទ័រ។
- Upload a template from on your hard drive : សម្រាប់ចូលទៅរកឯកសារ Template ដែលអ្នកចង់ដំឡើងពីក្នុងកុំព្យូទ័ររបស់អ្នក ។
ចង់បាន Template ថ្មីៗ ស្អាតៗ?
     Wordpress គេមិនអនុញ្ញាតិអោយអ្នកប្រើ Free អាចបញ្ចូល Template 
ពីខាងក្រៅបានទេវាផ្ទុយពី Blogspot 
ដែលអនុញ្ញាតិអោយអ្នកប្រើអាចដូរ Template បានដោយសេរី។ Blogspot  
បានដាក់ Template អោយជ្រើសរើសបួនដប់ដែល តែមិនជាស្អាតទេ 
ដូចនេះលោកអ្នកប្រាកដជាត្រូវការទាញយក Template 
ពីគេហទំព័រនានាដើម្បីយកមកកែប្រែរូបរាងប្លក។ 
ខ្ញុំសូមណែនាំគេហទំព័រមួយដែលមានមុខងារអាចអោយអ្នកស្វែងរក 
Template ដែលអ្នកពេញចិត្ត ទៅតាមផ្នែក ដូចជា៖ Topic, Layout,  Feature
 និង Color. (សូមមើលរូបខាងក្រោម)
-Template របស់ Blogspot មានកន្ទុយឯកសារជា *.xml
 



 
         
         
         
 
